ព្រះត្រៃបិដក ភាគ ៣៤

កាលបើ​នឿយណាយ​ ​ក៏​តែង​ធុញទ្រាន់​ ​ចិត្ត​តែង​រួច​ស្រឡះ​ ​ព្រោះ​សេចក្តី​ធុញទ្រាន់​។​ ​កាលបើ​ចិត្ត​រួច​ស្រឡះ​ហើយ​ ​សេចក្តី​ដឹង​ថា​ ​អាត្មាអញ​ ​រួច​ស្រឡះ​ហើយ​។​ ​អរិយសាវ័ក​នោះ​ ​តែង​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​១០៥​]​ ​ក្រុង​សាវត្ថី​។​ ​លុះ​ព្រះ​រា​ធៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​ដែល​ហៅថា​ ​មារ​ធម៌​ ​មារ​ធម៌​(​១​)​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អ្វី​ហ្ន៎​ ​ជា​មារ​ធម៌​។​ ​ម្នាល​រា​ធៈ​ ​រូប​ ​ជា​មារ​ធម៌​ ​វេទនា​ជា​មារ​ធម៌​ ​សញ្ញា​ជា​មារ​ធម៌​ ​សង្ខារ​ទាំងឡាយ​ ​ជា​មារ​ធម៌​ ​វិញ្ញាណ​ជា​មារ​ធម៌​។​ ​កាល​អរិយសាវ័ក​នោះ​ ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
​(​១​)​ ​ធម៌​ ​គឺ​សេចក្តី​ស្លាប់​។​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636849980281668190
ទៅកាន់ទំព័រ៖