ព្រះត្រៃបិដក ភាគ ៣៤

 [​១០៦​]​ ​ក្រុង​សាវត្ថី​។​ ​លុះ​ព្រះ​រា​ធៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបទូល​ ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​ដែល​ហៅថា​ ​អ​និ​ច្ចៈ​ ​អ​និ​ច្ចៈ​(​១​)​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អ្វី​ហ្ន៎​ ​ជា​អ​និ​ច្ចៈ​។​ ​ម្នាល​រា​ធៈ​ ​រូប​ជា​អ​និ​ច្ចៈ​ ​វេទនា​ជា​អនិច្ចា​ ​សញ្ញា​។​បេ​។​ ​វិញ្ញាណ​ ​ជា​អ​និ​ច្ចៈ​។​ ​កាល​អរិយសាវ័ក​ ​ឃើញ​យ៉ាងនេះ​ ​។​បេ​។​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​១០៧​]​ ​ក្រុង​សាវត្ថី​។​ ​លុះ​ព្រះ​រា​ធៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​ដែល​ហៅថា​ ​អនិច្ច​ធម៌​ ​អនិច្ច​ធម៌​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អ្វី​ហ្ន៎​ ​ជា​អនិច្ច​ធម៌​។​ ​ម្នាល​រា​ធៈ​ ​រូប​ជា​អនិច្ច​ធម៌​ ​វេទនា​ជា​អនិច្ច​ធម៌​ ​សញ្ញា​ជា​អនិច្ច​ធម៌​ ​សង្ខារ​ទាំងឡាយ​ ​ជា​អនិច្ច​ធម៌​ ​វិញ្ញាណ​ជា​អនិច្ច​ធម៌​។​ ​កាល​អរិយសាវ័ក​ ​ឃើញ​យ៉ាងនេះ​ ​។​បេ​។​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
​(​១​)​ ​សេចក្តី​មិន​ទៀង​។​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636849980617077374
ទៅកាន់ទំព័រ៖