ព្រះត្រៃបិដក ភាគ ៣៤
[១០៨] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ទុក្ខ ទុក្ខ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាទុក្ខ ។ ម្នាលរាធៈ រូបជាទុក្ខ វេទនាជាទុក្ខា សញ្ញាជាទុក្ខា សង្ខារទាំងឡាយ ជាទុក្ខ វិញ្ញាណជាទុក្ខ ។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[១០៩] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ទុក្ខធម៌ ទុក្ខធម៌
(១) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាទុក្ខធម៌។ ម្នាលរាធៈ រូបជាទុក្ខធម៌ វេទនាជាទុក្ខធម៌ សញ្ញាជាទុក្ខធម៌ សង្ខារទាំងឡាយជាទុក្ខធម៌ វិញ្ញាណជាទុក្ខធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
(១) ធម៌នាំមកនូវសេចក្តីទុក្ខ។
ID: 636849980940625880
ទៅកាន់ទំព័រ៖