ព្រះត្រៃបិដក ភាគ ៣៤

 ​​[​២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាទានក្ខន្ធ​នេះ​ ​មាន៥យ៉ាង​។​ ​៥យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​រូ​បូ​បា​ទា​នក្ខន្ធ១​។​បេ​។​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​អរិយសាវ័ក​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​សេចក្តី​កើតឡើង​ផង​ ​សេចក្តី​អស់​ទៅ​ផង​ ​អានិសង្ស​ផង​ ​ទោស​ផង​ ​នៃ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​នូវ​ការ​រលាស់​ចេញ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​នេះ​ ​ហៅថា​ ​សោតាបន្ន​បុគ្គល​ ​មាន​សភាព​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មាន​កិរិយា​ត្រាស់​ដឹង​ ​ជាទី​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​។​
 [​២៤​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាទានក្ខន្ធ​នេះ​ ​មាន៥យ៉ាង​។​ ​៥យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​រូ​បូ​បា​ទា​នក្ខន្ធ១​។​បេ​។​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​ភិក្ខុ​ដឹង​ច្បាស់​តាមពិត​ ​នូវ​សេចក្តី​កើតឡើង​ផង​ ​សេចក្តី​អស់​ទៅ​ផង​ ​អានិសង្ស​ផង​ ​ទោស​ផង​ ​នៃ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​នូវ​ការ​រលាស់​ចេញ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ផង​ ​ហើយ​រួច​ស្រឡះ​ ​ដោយ​មិនបាន​ប្រកាន់​មាំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​ហៅថា​ ​អរហន្ត​ខីណាស្រព​ ​មាន​មគ្គ​ព្រហ្មចរិយៈ​ ​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​មាន​សោឡស​កិច្ច​ធ្វើ​ហើយ​ ​មានភារៈ​ដាក់​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636849960203279772
ទៅកាន់ទំព័រ៖