ព្រះត្រៃបិដក ភាគ ៣៤
[១១០] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អនត្តា អនត្តា
(១) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាអនត្តា។ ម្នាលរាធៈ រូបជាអនត្តា វេទនាជាអនត្តា សញ្ញាជាអនត្តា សង្ខារទាំងឡាយ ជាអនត្តា វិញ្ញាណជាអនត្តា។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[១១១] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អនត្តធម៌ អនត្តធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាអនត្តធម៌ ។ ម្នាលរាធៈ រូបជាអនត្តធម៌ វេទនាជាអនត្តធម៌ សញ្ញាជាអនត្តធម៌ សង្ខារទាំងឡាយ ជាអនត្តធម៌ វិញ្ញាណជាអនត្តធម៌ ។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
(១) មិនមែនខ្លួនប្រាណ មិនមែនជារបស់ខ្លួន ឥតខ្លឹមសារ។
ID: 636849981246353366
ទៅកាន់ទំព័រ៖