ព្រះត្រៃបិដក ភាគ ៣៤
[១១២] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ខយធម៌ ខយធម៌
(១) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាខយធម៌ ។ ម្នាលរាធៈ រូបជាខយធម៌ វេទនាជាខយធម៌ សញ្ញាជាខយធម៌ សង្ខារទាំងឡាយ ជាខយធម៌ វិញ្ញាណជាខយធម៌ ។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[១១៣] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា វយធម៌ វយធម៌
(២) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាវយធម៌ ។ ម្នាលរាធៈ រូបជាវយធម៌ វេទនាជាវយធម៌ សញ្ញាជាវយធម៌ សង្ខារទាំងឡាយ ជាវយធម៌ វិញ្ញាណជាវយធម៌ ។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
(១) ធម៌ដែលអស់ទៅ។ (២) ធម៌ដែលវិនាសទៅ សូន្យទៅ។
ID: 636849981558211204
ទៅកាន់ទំព័រ៖