ព្រះត្រៃបិដក ភាគ ៣៤
[១១៤] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា សមុទយធម៌ សមុទយធម៌
(១) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាសមុទយធម៌ ។ ម្នាលរាធៈ រូបជាសមុទយធម៌ វេទនាជាសមុទយធម៌ សញ្ញាជាសមុទយធម៌ សង្ខារទាំងឡាយ ជាសមុទយធម៌ វិញ្ញាណជាសមុទយធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[១១៥] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា និរោធធម៌ និរោធធម៌
(២) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជានិរោធធម៌ ។ ម្នាលរាធៈ រូបជានិរោធធម៌ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ ជានិរោធធម៌
(១) ធម៌ដែលនាំឲ្យកើតឡើង។ (២) ធម៌ដែលរលត់ទៅ។
ID: 636849981931972582
ទៅកាន់ទំព័រ៖