ព្រះត្រៃបិដក ភាគ ៣៤

 ​[​១២៧​]​ ​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​រា​ធៈ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​។​បេ​។​ ​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ចៀសចេញ​ទៅ​តែម្នាក់ឯង​ ​ជា​អ្នក​មិន​មាន​សេចក្តី​ប្រមាទ​ ​មាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ព្រោះ​បាន​ស្តាប់ធម៌​ណា​ ​របស់​ព្រះមានព្រះភាគ​ ​សូម​ព្រះមានព្រះភាគ​ ​សម្តែង​ធម៌​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ដោយសង្ខេប​។​ ​ម្នាល​រា​ធៈ​ ​និរោធ​ធម៌​ណា​ ​ដែល​កើតមាន​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​និរោធ​ធម៌​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកអរ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកត្រអាល​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​ម្នាល​រា​ធៈ​ ​ចុះ​អ្វី​ ​ជា​និរោធ​ធម៌​។​ ​ម្នាល​រា​ធៈ​ ​រូប​ ​ជា​និរោធ​ធម៌​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​និរោធ​ធម៌​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកអរ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកត្រអាល​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​វេទនា​ ​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​ ​។​ ​វិញ្ញាណ​ជា​និរោធ​ធម៌​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​និរោធ​ធម៌​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636849983271579203
ទៅកាន់ទំព័រ៖