ព្រះត្រៃបិដក ភាគ ៣៤

​សេចក្តី​ត្រេកអរ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកត្រអាល​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​ម្នាល​រា​ធៈ​ ​និរោធ​ធម៌​ណា​ ​ដែល​កើតមាន​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​និរោធ​ធម៌​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកអរ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកត្រអាល​ ​អ្នក​គួរ​លះបង់​ចេញ​។​

​ចប់​ ​អាយាចន​វគ្គ​ ​ទី៣​។​
​ឧទ្ទាន​ក្នុង​អាយាចន​វគ្គ​នោះ​គឺ​


​សំដែង​អំពី​មារ​ ​១​ ​មារ​ធម៌​ ​១​ ​អ​និ​ច្ចៈ​ ​២លើក​ ​ទុក្ខ​ ​២លើក​ ​អនត្តា​ ​២លើក​ ​ខយ​ធម៌​ ​១​ ​វយ​ធម៌​ ​១​ ​សមុទយ​ធម៌​ ​១​ ​និរោធ​ធម៌​ ​១​ ​ត្រូវជា១២​។​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636849983510392862
ទៅកាន់ទំព័រ៖