ព្រះត្រៃបិដក ភាគ ៣៤

​ឧប​និសិន្ន​វគ្គ​


 [​១២៨​]​ ​ក្រុង​សាវត្ថី​។​ ​លុះ​ព្រះ​រា​ធៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​រា​ធៈ​ ​មារ​ណា​ ​ដែល​កើតមាន​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​មារ​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​ម្នាល​រា​ធៈ​ ​ចុះ​អ្វី​ ​ជា​មារ​។​ ​ម្នាល​រា​ធៈ​ ​រូប​ជា​មារ​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​មារ​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​បេ​។​ ​វិញ្ញាណ​ជា​មារ​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​មារ​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​ម្នាល​រា​ធៈ​ ​មារ​ណា​ ​ដែល​កើតមាន​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​មារ​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​
 [​១២៩​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​រា​ធៈ​ ​មារ​ណា​ដែល​កើតមាន​ ​សេចក្តី​ត្រេកអរ​ ​ក្នុង​មារ​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​បេ​។​
 [​១៣០​]​ ​ម្នាល​រា​ធៈ​ ​មារ​ណា​ដែល​កើតមាន​ ​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​មារ​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​
 [​១៣១​]​ ​ម្នាល​រា​ធៈ​ ​មារ​ធម៌​ណា​ ​ដែល​កើតមាន​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​មារ​ធម៌​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636849983880734044
ទៅកាន់ទំព័រ៖