ព្រះត្រៃបិដក ភាគ ៣៤

​សុបណ្ណ​សំយុត្ត​


 [​២៥៨​]​ ​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កំណើត​គ្រុឌ​នេះ​ ​មាន៤​។​ ​ចុះ​កំណើត​គ្រុឌ​ ​ទាំង៤​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ពួក​គ្រុឌ​ ​ជា​អណ្ឌជៈ​កំណើរ១​ ​ពួក​គ្រុឌ​ ​ជា​ជលាពុជៈ​កំណើត១​ ​ពួក​គ្រុឌ​ ​ជា​សំសេទជៈ​កំណើត១​ ​ពួក​គ្រុឌ​ ​ជា​ឧបបាតិកៈ​កំណើត១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កំណើត​គ្រុឌ​ ​មាន៤​ ​នេះឯង​។​
 [​២៥៩​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កំណើត​គ្រុឌ​នេះ​ ​មាន៤​។​ ​ចុះ​កំណើត​គ្រុឌ​ ​ទាំង៤​ ​គឺ​អ្វីខ្លះ​។​ ​ពួក​គ្រុឌ​ជា​អណ្ឌជៈ​កំណើរ១​ ​ពួក​គ្រុឌ​ជា​ជលាពុជៈ​កំណើត១​ ​ពួក​គ្រុឌ​ ​ជា​សំសេទជៈ​កំណើត១​ ​ពួក​គ្រុឌ​ ​ជា​ឧបបាតិកៈ​កំណើត១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​គ្រុឌ​ទាំងនោះ​ ​គ្រុឌ​ជា​អណ្ឌជៈកំណើត​ ​ឆាប​បានតែ​ពួក​នាគ​ជា​អណ្ឌជៈកំណើត​ ​ឆាប​ពួក​នាគ​ជា​ជលាពុជៈ​កំណើត​មិនបាន​ ​ឆាប​ពួក​នាគ​ជា​សំសេទជៈ​កំណើត​មិនបាន​ ​ឆាប​ពួក​នាគ​ជា​ឧបបាតិកៈ​កំណើត​មិនបាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​គ្រុឌ​ទាំងនោះ​ ​ពួក​គ្រុឌ​ជា​ជលាពុជៈ​កំណើត​ ​ឆាប​នាគ​ជា​អណ្ឌជៈកំណើត​ ​និង​នាគ​ជា​ជលាពុជៈ​កំណើត​បាន​ ​ឆាប​ពួក​នាគ​ជា​សំសេទជៈ​កំណើត​មិនបាន​ ​ឆាប​ពួក​នាគ​ជា​ឧបបាតិកៈ​កំណើត​មិនបាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​គ្រុឌ​ទាំងនោះ​
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636850045902621493
ទៅកាន់ទំព័រ៖