ព្រះត្រៃបិដក ភាគ ៣៤

​អវិជ្ជា​វគ្គ​


 [​៤៧​]​ ​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​។​បេ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​ដែល​ហៅថា​ ​អវិជ្ជា​ ​អវិជ្ជា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អវិជ្ជា​ ​តើ​ដូចម្តេច​។​ ​បុគ្គល​អ្នក​ប្រកបដោយ​អវិជ្ជា​ ​ដោយហេតុ​យ៉ាងណា​។​ ​ម្នា​ក​ភិក្ខុ​ ​បុថុជ្ជន​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ចេះដឹង​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​រូប​ដែល​កើតឡើង​ជា​ធម្មតា​ថា​ ​រូប​កើតឡើង​ជា​ធម្មតា​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​រូប​ដែល​សូន្យ​ទៅជាធម្មតា​ថា​ ​រូប​សូន្យ​ទៅជាធម្មតា​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​រូប​ដែល​កើតឡើង​ ​ហើយ​សូន្យ​ទៅជាធម្មតា​ថា​ ​រូប​កើតឡើង​ហើយ​សូន្យ​ទៅជាធម្មតា​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​វេទនា​ ​ដែល​កើតឡើង​ជា​ធម្មតា​ថា​ ​វេទនា​កើតឡើង​ជា​ធម្មតា​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​វេទនា​ ​ដែល​សូន្យ​ទៅជាធម្មតា​ថា​ ​វេទនា​សូន្យ​ទៅជាធម្មតា​។​បេ​។​ ​នូវ​សញ្ញា​ដែល​កើតឡើង​ជា​ធម្មតា​។​បេ​។​ ​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636849967514377942
ទៅកាន់ទំព័រ៖