ព្រះត្រៃបិដក ភាគ ៣៥
ចាំបាច់និយាយថ្វីដល់ អណ្តាតជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យនឹងអណ្តាតជាអតីត មិនត្រេកអរចំពោះអណ្តាតជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ នូវអណ្តាតជាបច្ចុប្បន្ន។ កាយជាអនត្តា។បេ។ ចិត្តជាអតីតអនាគត ជាអនត្តាទៅហើយ ចាំបាច់និយាយថ្វី ដល់ចិត្តជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ នឹងចិត្តជាអតីត មិនត្រេកអរ ចំពោះចិត្តជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ នូវចិត្តជាបច្ចុប្បន្ន។ ចប់សូត្រទី៩។
[១០] ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយជាអតីតអនាគត មិនទៀងទៅហើយ ចាំបាច់និយាយថ្វី ដល់រូបទាំងឡាយជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ នឹងរូបទាំងឡាយជាអតីត មិនត្រេកអរ ចំពោះរូបទាំងឡាយជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់នូវរូបទាំងឡាយជាបច្ចុប្បន្ន ។ សំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍ទាំងឡាយ ជាអតីត អនាគត មិនទៀងទៅហើយ
ID: 636872375901364366
ទៅកាន់ទំព័រ៖