ព្រះត្រៃបិដក ភាគ ៣៥

​គិលាន​វគ្គ​


 [​៨៨​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ ​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ ​ព្រះអង្គ​ដ៏​ចម្រើន​ ​ក្នុង​វត្ត​ឯណោះ​ ​មាន​ភិក្ខុ​ថ្មី​មួយ​រូប​ ​មិនទាន់​មាន​គេ​ស្គាល់​ ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ឈឺធ្ងន់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះ​ ​មាន​ព្រះ​ភាគ​អនុគ្រោះ​ ​ស្តេច​ទៅ​ស្រោចស្រង់​ភិក្ខុ​នោះ​ផង​។​ ​លំដាប់នោះ​ ​ព្រះ​មាន​ព្រះ​ ​ភាគ​ ​ទ្រង់​ឮ​ថា​ ​ភិក្ខុ​ថ្មី​ណាស់​ផង​ ​ឈឺធ្ងន់​ផង​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ដូច្នេះ​ថា​ ​ភិក្ខុ​មិនទាន់​ ​មាន​គេ​ស្គាល់​ ​ក៏​ស្តេច​ចូល​ទៅ​រក​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ ​បានឃើញ​ព្រះមានព្រះភាគ​ ​ស្តេច​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ប្រវេប្រវា​ ​(​ ​ចង់​ក្រោក​ ​)​ ​លើ​គ្រែ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​ ​នឹង​ភិក្ខុ​នោះ​ ​ដូច្នេះ​ថា​ ​ណ្ហើយ​ភិក្ខុ​ ​អ្នក​កុំ​ប្រវេប្រវា​ ​លើ​គ្រែ​ឡើយ​ ​ព្រោះ​មាន​អាសនៈ​ ​គេ​ក្រាល​ទុក​នេះ​ហើយ​ ​តថាគត​ ​នឹង​អង្គុយ​លើ​អាសនៈ​នោះ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​គង់​ស៊ប់​ហើយ​ ​ក៏​ត្រាស់​សួរ​ភិក្ខុ​នោះ​ ​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ល្មម​អត់ទ្រាំ​បាន​ដែរ​ឬ​ ​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636872412166238598
ទៅកាន់ទំព័រ៖