ព្រះត្រៃបិដក ភាគ ៣៥
អ្នកល្មមប្រព្រឹត្តទៅបានស្រួលដែរឬ ទុក្ខវេទនា ចេះតែថយទៅ មិនចម្រើនឡើង មានតែស្រាកស្រាន្តទៅ មិនរឹតឡើងទេឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ អត់ទ្រាំមិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ព្រោះទុក្ខវេទនា របស់ខ្ញុំព្រះអង្គធ្ងន់ណាស់ តែងចម្រើនឡើង មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។ ម្នាលភិក្ខុ អ្នកមិនមានសេចក្តីរង្កៀសតិចតួច មិនមានវិប្បដិសារៈ នីមួយទេឬ។ ព្រះករុណា ព្រះអង្គ ខ្ញុំព្រះអង្គ មានសេចក្តីរង្កៀសច្រើន មានវិប្បដិសារៈច្រើន។ ម្នាលភិក្ខុ ចុះអ្នកមិនបានតិះដៀលខ្លួន ដោយសីលទេឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មិនបានតិះដៀលខ្លួន ដោយសីលទេ ។ ម្នាលភិក្ខុ បើអ្នកមិនបានតិះដៀលខ្លួន ដោយសីលទេ ម្នាលភិក្ខុ កាលបើយ៉ាងនេះ អ្នកមានសេចក្តីរង្កៀសក្នុងអ្វី ទាំងមានវិប្បដិសារៈអ្វីទៀត។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ មិនទាន់យល់ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគសំដែងថា មានការស្អាតសីល ជាប្រយោជន៍ ។ ម្នាលភិក្ខុ បើអ្នកមិនទាន់យល់ច្បាស់ នូវធម៌ ដែលតថាគត សំដែងហើយថា មានការស្អាតសីល ជាប្រយោជន៍ទេ ម្នាលភិក្ខុ កាលបើយ៉ាងនេះ អ្នកយល់ច្បាស់ នូវធម៌ដែលតថាគតសំដែងហើយ ថាមានអ្វីជាប្រយោជន៍។ បពិត្រព្រះអង្គដ៏ចម្រើន
ID: 636872412338808468
ទៅកាន់ទំព័រ៖