ព្រះត្រៃបិដក ភាគ ៣៥
ខ្ញុំព្រះអង្គ យល់ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយថា មានការកំចាត់បង់នូវរាគៈ ជាប្រយោជន៍។ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ដែលអ្នកយល់ច្បាស់នូវធម៌ ដែលតថាគតសំដែងហើយ ថាមានការកំចាត់បង់ នូវរាគៈ ជាប្រយោជន៍ ម្នាលភិក្ខុ ព្រោះថា ធម៌ដែលតថាគតបានសម្តែងហើយ សុទ្ធតែមានការកំចាត់បង់ នូវរាគៈជាប្រយោជន៍ ។
[៨៩] ម្នាលភិក្ខុ អ្នកសំគាល់នូវសេចក្តីនោះ ដូចម្តេច ភ្នែកទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ទៀង ឬមិនទៀង។ មិនទៀង ទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដែរឬ។ មិនគួរនឹងយល់ឃើញដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយនឹងភ្នែងផង។បេ។ រមែងនឿយណាយនឹងចិត្តផង កាលបើនឿយណាយ រមែងប្រាស
ID: 636872412546190330
ទៅកាន់ទំព័រ៖