ព្រះត្រៃបិដក ភាគ ៣៥
ចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះបាន។ កាលបើចិត្តរួចស្រឡះហើយ ញណ ក៏កើតឡើងថា អាត្មាអញ រួចស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ។បេ។ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសូត្រនេះចប់ហើយ ភិក្ខុនោះ ក៏មានចិត្តរីករាយ ត្រេកអរ នឹងភាសិតរបស់ព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ សម្តែងវេយ្យាករណ៍នេះចប់ហើយ ធម្មចក្ខុ គឺសោតាបត្តិផល ដ៏ប្រាសចាកធុលី ប្រាសចាកមន្ទិល ក៏កើតឡើង ដល់ភិក្ខុនោះថា ធម្មជាតណានីមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញ ជាធម្មតា។ ចប់ សូត្រ ទី១។
[៩០] គ្រានោះ ភិក្ខុមួយរូប។បេ។ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងវត្តឯណោះ មានភិក្ខុថ្មីមួយរូប មិនទាន់មានគេស្គាល់ មានអាពាធ ដល់នូវទុក្ខ ឈឺធ្ងន់ បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់អនុគ្រោះ ស្តេចទៅជួបភិក្ខុនោះផង។ គ្រានោះ ព្រះមានព្រះភាគ
ID: 636872412741681511
ទៅកាន់ទំព័រ៖