ព្រះត្រៃបិដក ភាគ ៣៥
អ្នកមានសេចក្តីរង្កៀសក្នុងរឿងអ្វី មានវិប្បដិសារៈអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ មិនទាន់យល់ច្បាស់ធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយថា សីលមានសេចក្តីស្អាត ជាប្រយោជន៍។ ម្នាលភិក្ខុ បើអ្នកមិនទាន់ យល់ច្បាស់ធម៌ ដែលតថាគតសំដែងហើយថា សីលមានសេចក្តីស្អាត ជាប្រយោជន៍ទេ ម្នាលភិក្ខុ កាលបើយ៉ាងនេះ អ្នកយល់ច្បាស់ធម៌ ដែលតថាគតសម្តែងហើយ ថាមានអ្វីជាប្រយោជន៍ ។ បពិត្រអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ យល់ច្បាស់ធម៌ ដែលព្រះមានព្រះភាគ ទ្រង់សម្តែងហើយថា មានអនុបាទាបរិនិព្វាន ( បរិនិព្វានកិលេស ព្រមទាំងខន្ធ ) ជាប្រយោជន៍។ ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ដែលអ្នកយល់ច្បាស់ធម៌ ដែលតថាគតសម្តែងហើយថា មានអនុបាទា បរិនិព្វាន ជាប្រយោជន៍ ម្នាលភិក្ខុ ព្រោះថាធម៌ ដែលតថាគតបានសម្តែងហើយ សុទ្ធតែមាន អនុបាទាបរិនិព្វាន ជាប្រយោជន៍។
[៩១] ម្នាលភិក្ខុ អ្នកសំគាល់នូវសេចក្តីនោះ ដូចម្តេច ភ្នែកទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត មនោវិញ្ញាណ មនោសម្ផ័ស្ស ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខ មិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ទៀង ឬមិនទៀង។
ID: 636872413149194820
ទៅកាន់ទំព័រ៖