ព្រះត្រៃបិដក ភាគ ៣៥

​ចក្ខុវិញ្ញាណ​ ​ចក្ខុ​សម្ផ័​ស្ស​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​មិន​ទៀង​ ​អ្នក​ត្រូវ​លះបង់​សេចក្តី​ប៉ុង​ប៉ង​ ​ក្នុង​វេទនា​នោះ​ចេញ​។​បេ​។​ ​អណ្តាត​ ​កាយ​ ​ចិត្ត​ ​មិន​ទៀង​ទេ​ ​អ្នក​ត្រូវ​លះបង់​សេចក្តី​ប៉ុង​ប៉ង​ ​ក្នុងចិត្ត​នោះ​ចេញ​។​ ​ធម៌​ ​មនោវិញ្ញាណ​ ​មនោ​សម្ផ័​ស្ស​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​មិន​ទៀង​ ​អ្នក​ត្រូវ​លះបង់​សេចក្តី​ប៉ុង​ប៉ង​ ​ក្នុង​វេទនា​នោះ​ចេញ​។​ ​ម្នាល​រា​ធៈ​ ​របស់​ណា​ ​មិន​ទៀង​ ​អ្នក​ ​ត្រូវ​លះបង់​សេចក្តី​ប៉ុង​ប៉ង​ ​ក្នុង​របស់​នោះ​ចេញ​។​ ​ចប់​សូត្រ​ ​ទី៣​។​ ​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636872413816122966
ទៅកាន់ទំព័រ៖