ព្រះត្រៃបិដក ភាគ ៣៥

 ​[​៩៣​]​ ​ម្នាល​រា​ធៈ​ ​របស់​ណា​ជា​ទុក្ខ​ ​អ្នក​ត្រូវ​លះបង់​សេចក្តី​ប៉ុង​ប៉ង​ ​ក្នុង​របស់​នោះ​ចេញ​។​ ​ម្នាល​រា​ធៈ​ ​ចុះ​របស់​អ្វី​ ​ជា​ទុក្ខ​ ​ម្នាល​រា​ធៈ​ ​ភ្នែក​ហ្នឹងឯង​ជា​ទុក្ខ​ ​អ្នក​ត្រូវ​លះបង់​សេចក្តី​ប៉ុង​ប៉ង​ ​ក្នុង​ភ្នែក​នោះ​ចេញ​។​ ​រូប​ ​ចក្ខុវិញ្ញាណ​ ​ចក្ខុ​សម្ផ័​ស្ស​ ​ទោះបី​វេទនា​ណា​ ​មិនជា​ទុក្ខ​ក្តី​ ​មិនជា​សុខ​ក្តី​។​បេ​។​ ​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ឯង​ ​ក៏​ជា​ទុក្ខ​ ​អ្នក​ត្រូវ​លះបង់​សេចក្តី​ប៉ុង​ប៉ង​ ​ក្នុង​វេទនា​នោះ​ចេញ​។​បេ​។​ ​ចិត្តជា​ទុក្ខ​ ​ធម៌​ ​មនោវិញ្ញាណ​ ​មនោ​សម្ផ័​ស្ស​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនជា​ទុក្ខ​មិនជា​សុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​ជា​ទុក្ខ​ ​អ្នក​ត្រូវ​លះបង់​សេចក្តី​ប៉ុង​ប៉ង​ ​ក្នុង​វេទនា​នោះ​ចេញ​។​ ​ម្នាល​រា​ធៈ​ ​របស់​ណា​ ​ជា​ទុក្ខ​ ​អ្នក​ត្រូវ​លះបង់​សេចក្តី​ប៉ុង​ប៉ង​ ​ក្នុង​របស់​នោះ​ចេញ​។​ ​ចប់​សូត្រ​ ​ទី៤​។​ ​
 ​[​៩៤​]​ ​ម្នាល​រា​ធៈ​ ​សភាវៈ​ណា​មិនមែន​ជា​របស់​ខ្លួន​ ​អ្នក​ត្រូវ​លះបង់​សេចក្តី​ប៉ុង​ប៉ង​ ​ក្នុង​សភាវៈ​នោះ​ចេញ​។​ ​ម្នាល​រា​ធៈ​ ​ចុះ​សភាវៈ​ដូចម្តេច​ ​មិនមែន​ជា​របស់​ខ្លួន​។​ ​ម្នាល​រា​ធៈ​ ​ភ្នែក​ហ្នឹងឯង​ ​មិនមែន​ជា​របស់​ខ្លួន​ទេ​ ​អ្នក​ត្រូវ​លះបង់​សេចក្តី​ប៉ុង​ប៉ង​ ​ក្នុង​ភ្នែក​នោះ​ចេញ​។​ ​រូប​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636872414026304987
ទៅកាន់ទំព័រ៖