ព្រះត្រៃបិដក ភាគ ៣៥
ចាំបាច់និយាយថ្វី ដល់ធម្មារម្មណ៍ទាំងឡាយជាបច្ចុប្បន្ន។ ម្មាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យនឹង ធម្មារម្មណ៍ទាំងឡាយជាអតីត មិនត្រេកអរចំពោះធម្មារម្មណ៍ទាំងឡាយជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ នូវធម្មារម្មណ៍ទាំងឡាយជា បច្ចុប្បន្ន។
[១១] ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយជាអតីតអនាគត ជាទុក្ខទៅហើយ ចាំបាច់និយាយថ្វី ដល់រូបទាំងឡាយជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ នឹងរូបទាំងឡាយជាអតីត មិនត្រេកអរចំពោះរូបទាំងឡាយជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាក តម្រេក ដើម្បីរំលត់ នូវរូបទាំងឡាយជាបច្ចុប្បន្ន។
[១២] ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយជាអតីតអនាគត ជាអនត្តាទៅហើយ ចាំបាច់និយាយថ្វី ដល់រូបទាំងឡាយជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យនឹងរូបទាំងឡាយជាអតីត មិនត្រេកអរ ចំពោះរូបទាំងឡាយជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ នូវរូបទាំងឡាយជាបច្ចុប្បន្ន។ សំឡេង
ID: 636872376138047903
ទៅកាន់ទំព័រ៖