ព្រះត្រៃបិដក ភាគ ៣៥

​ចក្ខុវិញ្ញាណ​ ​ចក្ខុ​សម្ផ័​ស្ស​ ​ទោះបី​វេទនា​ណា​។​បេ​។​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ចិត្ត​មិនមែន​ជា​របស់​ខ្លួន​ទេ​ ​ធម៌​ ​មនោវិញ្ញាណ​ ​មនោ​សម្ផ័​ស្ស​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនជា​ទុក្ខ​មិនជា​សុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​មិនមែន​ជា​របស់​ខ្លួន​ដែរ​ ​អ្នក​ត្រូវ​លះបង់​សេចក្តី​ប៉ុង​ប៉ង​ ​ក្នុង​វេទនា​នោះ​ចេញ​។​ ​ម្នាល​រា​ធៈ​ ​សភាវៈ​ណា​ ​មិនមែន​ជា​របស់​ខ្លួន​ ​អ្នក​ត្រូវ​លះបង់​សេចក្តី​ប៉ុង​ប៉ង​ ​ក្នុង​សភាវៈ​នោះ​ចេញ​។​ ​ចប់​សូត្រ​ ​ទី៥​។​ ​
 [​៩៥​]​ ​គ្រានោះ​ ​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ធម៌​តែមួយ​ ​ដែល​ភិក្ខុ​លះបង់​ហើយ​ ​អវិជ្ជា​ ​ក៏​ឈ្មោះថា​ ​លះបង់​បាន​ដែរ​ ​វិជ្ជា​ ​ក៏​កើតឡើង​ ​មាន​ដែរ​ឬ​។​ ​ម្នាល​ភិក្ខុ​ ​ធម៌​តែមួយ​ ​ដែល​ភិក្ខុ​លះបង់​ហើយ​ ​អវិជ្ជា​ ​ក៏​ឈ្មោះថា​ ​លះបង់​បាន​ ​វិជ្ជា​ ​ក៏​កើតឡើង​ ​ក៏​មាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ចុះ​ធម៌​តែមួយ​ ​ដែល​ភិក្ខុ​លះបង់​ហើយ​ ​អវិជ្ជា​ ​ក៏​ឈ្មោះថា​ ​លះបង់​បាន​ ​វិជ្ជា​ ​ក៏​កើតឡើង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ ​ធម៌​តែមួយ​ ​គឺ​អវិជ្ជា​ហ្នឹងឯង​ ​ដែល​ភិក្ខុ​លះបង់​ហើយ​ ​អវិជ្ជា​ ​ក៏​ឈ្មោះថា​លះបង់​បាន​ ​វិជ្ជា​ ​ក៏​កើតឡើង​។​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636872414233046812
ទៅកាន់ទំព័រ៖