ព្រះត្រៃបិដក ភាគ ៣៥
បពិត្រព្រះអង្គដ៏ចម្រើន ចុះភិក្ខុ កាលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។ ម្នាកភិក្ខុ ភិក្ខុកាលដឹង កាលឃើញនូវភ្នែកថា ជារបស់មិនទៀង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។ ភិក្ខុកាលដឹង កាលឃើញនូវរូប។បេ។ ភិក្ខុកាលដឹង កាលឃើញនូវវេទនា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ថាមិនទៀង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។ ម្នាលភិក្ខុ កាលបើភិក្ខុដឹងយ៉ាងនេះ ឃើញយ៉ាងនេះឯង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។ ចប់សូត្រ ទី៦។
[៩៦] គ្រានោះ ភិក្ខុមួយរូប។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌មួយ ដែលភិក្ខុលះ បង់ហើយ អវិជ្ជា ក៏ឈ្នោះថា លះបង់បាន វិជ្ជា ក៏កើតឡើង មានដែរឬ។ ម្នាលភិក្ខុ ធម៌តែមួយ ដែរភិក្ខុលះបង់ហើយ អវិជ្ជា ក៏ឈ្នោះថា លះបង់បាន វិជ្ជា ក៏កើតឡើង ក៏មាន។ បពិត្រព្រះអង្គដ៏ចម្រើន ចុះធម៌តែមួយ ដែលភិក្ខុលះបង់ហើយ អវិជ្ជា
ID: 636872414436368442
ទៅកាន់ទំព័រ៖