ព្រះត្រៃបិដក ភាគ ៣៥
ក៏ឈ្មោះថា លះបង់បាន វិជ្ជា ក៏កើតឡើង តើដូចម្តេច។ ម្នាលភិក្ខុ ធម៌តែមួយ គឺអវិជ្ជាហ្នឹងឯង ដែលភិក្ខុលះបង់ហើយ អវិជ្ជា ក៏ឈ្មោះថា លះបង់បាន វិជ្ជា ក៏កើតឡើង។ បពិត្រព្រះអង្គដ៏ចម្រើន ចុះភិក្ខុ កាលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ បានស្តាប់ហើយថា ធម៌ទាំងពួង មិនគួរនឹងប្រកាន់មាំទេ។ ម្នាលភិក្ខុ បើភិក្ខុបានស្តាប់ពុទ្ធវចនៈនុ៎ះថា ធម៌ទាំងពួង មិនគួរនឹងប្រកាន់មាំឡើយ យ៉ាងនេះហើយ។ ភិក្ខុនោះ រមែងដឹងច្បាស់ នូវធម៌ទាំងពួង លុះដឹងច្បាស់ នូវធម៌ទាំងពួងហើយ រមែងកំណត់ដឹង នូវធម៌ទាំងពួង លុះកំណត់ដឹង នូវធម៌ទាំងពួងហើយ រមែងឃើញច្បាស់ នូវនិមិត្តទាំងពួង ថាជារបស់ដទៃ ឃើញនូវភ្នែក ថាជារបស់ដទៃ ឃើញនូវរូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស នូវវេទនា ទោះជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ថាជារបស់ដទៃ។បេ។ ឃើញនូវចិត្ត ថាជារបស់ដទៃ ឃើញនូវធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស នូវវេទនា ទោះជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ
ID: 636872414619628924
ទៅកាន់ទំព័រ៖