ព្រះត្រៃបិដក ភាគ ៣៥
ថាជារបស់ដទៃ។ ម្នាលភិក្ខុ ភិក្ខុកាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះឯង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។ ចប់សូត្រ ទី៧។
[៩៧] គ្រានោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកអន្យតិរ្ថិយបរិព្វាជក ក្នុងទីឯណោះ សួរពួកខ្ញុំព្រះអង្គ យ៉ាងនេះថា នែអាវុសោទាំងឡាយ ព្រហ្មចរិយៈ មានអ្វីជាប្រយោជន៍ ដែលពួកលោកប្រព្រឹត្ត ក្នុងសំណាក់ព្រះសមណៈគោតម បពិត្រព្រះអង្គដ៏ចម្រើន កាលបើពួកអន្យតិរ្ថិយ បរិព្វាជក សួរយ៉ាងនេះហើយ យើងខ្ញុំព្រះអង្គ ក៏ដោះស្រាយ ដល់ពួកអន្យតិរ្ថិយបរិព្វាជក ទាំងនោះ យ៉ាងនេះថា នែអាវុសោទាំងឡាយ ព្រហ្មចរិយៈ មានការកំណត់ដឹង នូវទុក្ខហ្នឹងឯង ជាប្រយោជន៍ ដែលពួកយើងប្រព្រឹត្ត ក្នុងសំណាក់ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចម្រើន កាលបើពួកអន្យតិរ្ថិយបរិព្វាជក សួរយ៉ាងនេះហើយ ពួកខ្ញុំព្រះអង្គ ដោះស្រាយយ៉ាងនេះ
ID: 636872414798319144
ទៅកាន់ទំព័រ៖