ព្រះត្រៃបិដក ភាគ ៣៥

​ឈ្មោះថា​ ​និយាយ​តាម​ព្រះពុទ្ធដីកា​ ​ដែល​ព្រះមានព្រះភាគ​ ​សម្តែង​ហើយ​ផង​ ​មិន​និយាយ​បង្កាច់​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ព្យាករ​នូវ​ធម៌​ ​សមគួរ​តាម​ធម៌​ផង​ ​ទាំង​លំអាន​នៃ​ពាក្យ​នីមួយ​ ​ដែល​សម​តាម​ហេតុ​ ​មិនដល់​ថ្នាក់​គួរ​តិះដៀល​ទេ​ឬ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អើ​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ហើយ​ ​អ្នក​ទាំងឡាយ​ ​ដោះស្រាយ​យ៉ាងនេះ​ ​ឈ្មោះថា​ ​និយាយ​តាម​ពាក្យ​ ​ដែល​តថាគត​ ​សម្តែង​ហើយ​ផង​ ​មិន​និយាយ​បង្កាច់​តថាគត​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ព្យាករ​នូវ​ធម៌​ ​សមគួរ​តាម​ធម៌​ផង​ ​ទាំង​លំអាន​នៃ​ពាក្យ​នីមួយ​ ​ដែល​សម​តាម​ហេតុ​ ​មិនដល់​ថ្នាក់​គួរ​តិះដៀល​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ព្រហ្មចរិយៈ​ ​មានការ​កំណត់​ដឹង​នូវ​ទុក្ខ​ ​ជា​ប្រយោជន៍​ ​គឺ​ពួក​អ្នក​បាន​ប្រព្រឹត្ត​ ​ក្នុង​សំណាក់​តថាគត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែ​ប្រសិនបើ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​សួរ​អ្នក​ទាំងឡាយ​ ​យ៉ាងនេះ​វិញ​ថា​ ​នែ​អាវុសោ​ទាំងឡាយ​ ​ចុះ​ព្រហ្មចរិយៈ​ ​គឺ​ពួក​លោក​បាន​ប្រព្រឹត្ត​ ​ក្នុង​សំណាក់​ព្រះសមណគោតម​ ​ដើម្បី​កំណត់​ដឹង​នូវ​ទុក្ខ​នោះ​ ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​សួរ​យ៉ាងនេះ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ដោះស្រាយ​ដល់​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ទាំងឡាយ​ ​ភ្នែក​ហ្នឹងឯង​ ​ជា​ទុក្ខ​ ​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636872414986989935
ទៅកាន់ទំព័រ៖