ព្រះត្រៃបិដក ភាគ ៣៥

 ​[​៩៨​]​ ​គ្រានោះ​ ​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​ដែលគេ​តែង​និយាយ​ថា​ ​លោក​ ​លោក​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ដែល​ហៅថា​លោក​ ​តើ​ដោយហេតុ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ ​សភាវៈ​ណា​ ​តែង​បែកធ្លាយ​ ​ព្រោះហេតុនោះ​ ​ទើប​ហៅថា​ ​លោក​។​ ​ចុះ​របស់​អ្វី​ ​តែង​បែកធ្លាយ​ ​ម្នាល​ភិក្ខុ​ ​ភ្នែក​តែង​បែកធ្លាយ​ ​រូប​ទាំងឡាយ​ ​តែង​បែកធ្លាយ​ ​ចក្ខុវិញ្ញាណ​ ​តែង​បែកធ្លាយ​ ​ចក្ខុ​សម្ផ័​ស្ស​តែង​បែកធ្លាយ​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនជា​ទុក្ខ​មិនជា​សុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​តែង​បែកធ្លាយ​។​បេ​។​ ​អណ្តាត​តែង​បែកធ្លាយ​។​បេ​។​ ​ចិត្ត​តែង​បែកធ្លាយ​ ​ធម៌​ទាំងឡាយ​ ​តែង​បែង​ធ្លាយ​ ​មនោវិញ្ញាណ​ ​តែង​បែកធ្លាយ​ ​មនោ​សម្ផ័​ស្ស​ ​តែង​បែកធ្លាយ​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនជា​ទុក្ខ​មិនជា​សុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ឯង​ ​ក៏​តែង​បែកធ្លាយ​។​ ​ម្នាល​ភិក្ខុ​ ​សភាវៈ​ណា​ ​តែង​បែកធ្លាយ​ ​ព្រោះហេតុនោះ​ ​ទើប​ហៅថា​ ​លោក​។​ ​ចប់​សូត្រ​ ​ទី៩​។
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636872415363491470
ទៅកាន់ទំព័រ៖