ព្រះត្រៃបិដក ភាគ ៣៥
[៩៩] គ្រានោះ ព្រះផគ្គុនៈមានអាយុ។បេ។ លុះព្រះផគ្គុនៈមានអាយុ អង្គុយក្នុងទី សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលដែលព្រះអតីតពុទ្ធ ព្រះអង្គ មានដំណើរយឺតយូរ គឺតណ្ហា កាត់ចោលហើយ មានផ្លូវ គឺតណ្ហា កាត់ចោលហើយ មានវដ្តៈ គ្របសង្កត់បានហើយ ទ្រង់កន្លងនូវទុក្ខទាំងពួងបានហើយ បរិនិព្វានទៅហើយ កាលបើគេបញ្ញត្ត គប្បីបញ្ញត្តដោយភ្នែកណា ភ្នែកនោះ មានដែរឬ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលព្រះអតីតពុទ្ធ បរិនិព្វានទៅហើយ។បេ។ គប្បីបញ្ញត្តដោយអណ្តាតណា អណ្តាតនោះ មានដែរឬ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលព្រះអតីតពុទ្ធ ព្រះអង្គមានដំណើរយឺតយូរ គឺតណ្ហា កាត់ចោលហើយ មានផ្លូវ គឺតណ្ហាកាត់ចោលហើយ មានវដ្តៈ គ្របសង្កត់បានហើយ ទ្រង់កន្លងនូវទុក្ខទាំងពួងបានហើយ បរិនិព្វានទៅហើយ កាលបើគេបញ្ញត្ត គប្បីបញ្ញត្ត ដោយចិត្តណា ចិត្តនោះមានដែរឬ។
[១០០] ម្នាលផគ្គុនៈ កាលដែលព្រះអតីតពុទ្ធ ព្រះអង្គមានដំណើរយឺតយូរ គឺតណ្ហា កាត់ចោលហើយ មានផ្លូវ គឺតណ្ហាកាត់ចោលហើយ
ID: 636872415592424564
ទៅកាន់ទំព័រ៖