ព្រះត្រៃបិដក ភាគ ៣៥
ឆន្នវគ្គ
[១០១] គ្រានោះឯង ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះព្រះអានន្ទមានអាយុ គង់ក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ពាក្យដែលគេតែងហៅថា លោក លោក បពិត្រព្រះអង្គដ៏ចម្រើន ដែលគេហៅថា លោក តើដោយហេតុដូចម្តេច។ ម្នាលអានន្ទ របស់ណា មានសេចក្តីបែកធ្លាយ ជាធម្មតា នេះហៅថាលោក ក្នុងអរិយវិន័យ។ ម្នាលអានន្ទ របស់អ្វី ដែលមានសេចក្តីបែកធ្លាយ ជាធម្មតា ម្នាលអានន្ទ ចក្ខុហ្នឹងឯង មានសេចក្តីបែកធ្លាយជាធម្មតា រូប មានសេចក្តីបែកធ្លាយ ជាធម្មតា ចក្ខុវិញ្ញាណ មានសេចក្តីបែកធ្លាយ ជាធម្មតា ចក្ខុសម្ផ័ស្ស មានសេចក្តីបែកធ្លាយ ជាធម្មតា ទោះបីវេទនាណា។បេ។ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មានសេចក្តីបែកធ្លាយ ជាធម្មតា។បេ។ ជិវ្ហា មានសេចក្តីបែកធ្លាយជាធម្មតា រស មានសេចក្តីបែកធ្លាយ
ID: 636872416046110514
ទៅកាន់ទំព័រ៖