ព្រះត្រៃបិដក ភាគ ៣៥
ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍ទាំងឡាយ ជាអតីតអនាគត ជាអនត្តាទៅហើយ ចាំបាច់និយាយអ្វី ដល់ធម្មារម្មណ៍ទាំងឡាយជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ នឹងធម្មារម្មណ៍ទាំងឡាយជាអតីត មិនត្រេកអរ ចំពោះធម្មារម្មណ៍ទាំងឡាយ ជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់នូវធម្មារម្មណ៍ ទាំងឡាយជាបច្ចុប្បន្ន។ ចប់សូត្រ ទី១០។
ចប់ អនិច្ចវគ្គ ទី១។
ឧទ្ទាននៃអនិច្ចវគ្គនោះ គឺ
និយាយអំពី (អាយតនៈ) មិនទៀង ជាទុក្ខ ជាអនត្តា ទាំងខាងក្នុងនិងខាងក្រៅ ៣ លើក។បេ។ និយាយអំពី (អាយតនៈ) ទាំងនោះ ទាំងខាងក្នុងនិងខាងក្រៅ (ជាអតីត អនាគត បច្ចុប្បន្ន) ដែលលោកពោល ៣លើកទៀត ដោយអំណាចអនិច្ចាទិលក្ខណៈ។
ID: 636872376382021858
ទៅកាន់ទំព័រ៖