ព្រះត្រៃបិដក ភាគ ៣៥
ជាធម្មតា ជិវ្ហាវិញ្ញាណ មានសេចក្តីបែកធ្លាយ ជាធម្មតា ជិវ្ហាសម្ផ័ស្ស មានសេចក្តីបែកធ្លាយ ជាធម្មតា ទោះបីវេទនាណា។បេ។ ព្រោះជិវ្ហាសម្ផ័ស្ស ជាបច្ច័យ វេទនានោះ ក៏មានសេចក្តីបែកធ្លាយជាធម្មតា។បេ។ មនោ មានសេចក្តីបែកធ្លាយ ជាធម្មតា ធម៌ មានសេចក្តីបែកធ្លាយ ជាធម្មតា មនោវិញ្ញាណ មានសេចក្តីបែកធ្លាយ ជាធម្មតា មនោសម្ផ័ស្សមានសេចក្តីបែកធ្លាយ ជាធម្មតា ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មានសេចក្តីបែកធ្លាយជាធម្មតា។ ម្នាលអានន្ទ របស់ណា មានសេចក្តីបែកធ្លាយជាធម្មតា នេះហៅថា លោក ក្នុងអរិយវិន័យ។ ចប់សូត្រ ទី១។
[១០២] គ្រានោះឯង ព្រះអានន្ទមានអាយុ។បេ។ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ពាក្យដែលគេតែងហៅថា លោកសូន្យ ៗ បពិត្រព្រះអង្គដ៏ចម្រើន ដែលគេហៅថា លោកសូន្យ តើដោយហេតុដូចម្តេច។ ម្នាលអានន្ទ ព្រោះហេតុតែ ( របស់ទាំងអស់ ) សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ហេតុនោះ បានជាគេហៅថា លោកសូន្យ។ ម្នាលអានន្ទ របស់អ្វី ដែលសូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ម្នាលអានន្ទ ចក្ខុហ្នឹងឯង សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន រូប សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ចក្ខុវិញ្ញាណ សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ចក្ខុសម្ផ័ស្ស សូន្យចាកខ្លួន
ID: 636872454244775352
ទៅកាន់ទំព័រ៖