ព្រះត្រៃបិដក ភាគ ៣៥
ឬចាកបរិក្ខាររបស់ខ្លួន។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន។ ម្នាលអានន្ទ ព្រោះហេតុតែ (ខន្ធបព្ចាកៈ) សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ហេតុនោះ បានជាហៅថា លោកសូន្យ។ ចប់សូត្រ ទី២។
[១០៣] លុះព្រះអានន្ទមានអាយុ គង់ក្នុងទីដ៏សមគួរហើយ។បេ។ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ស្តាប់ធម៌ណា របស់ព្រះមានព្រះភាគហើយ នឹងជាបុគ្គលម្នាក់ឯង គេចចេញអំពីពួក ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតបង់ នូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សូមព្រះមានព្រះភាគ សម្តែងធម៌នោះ ដោយសង្ខេប ប្រោសខ្ញុំព្រះអង្គឲ្យទាន។ ម្នាលអានន្ទ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ចក្ខុទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ
ID: 636872454499999950
ទៅកាន់ទំព័រ៖