ព្រះត្រៃបិដក ភាគ ៣៥

ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​នឹង​យល់ឃើញ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​មិន​គួរ​នឹង​យល់ឃើញ​ ​យ៉ាងនោះ​ទេ​ ​ព្រះអង្គ​។​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​ចក្ខុវិញ្ញាណ​ ​ចក្ខុ​សម្ផ័​ស្ស​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនជា​ទុក្ខ​មិនជា​សុខ​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​នឹង​យល់ឃើញ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដូចច្នេះ​ ​ដែរ​ឬ​។​ ​មិន​គួរ​នឹង​យល់ឃើញ​ ​យ៉ាងនោះ​ទេ​ ​ព្រះអង្គ​។​បេ​។​ ​ជិវ្ហា​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ ​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​ជិវ្ហា​វិញ្ញាណ​ ​ជិវ្ហា​សម្ផ័​ស្ស​។​បេ​។​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636872454707221803
ទៅកាន់ទំព័រ៖