ព្រះត្រៃបិដក ភាគ ៣៥

​គួរ​នឹង​យល់ឃើញ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដូចច្នេះ​ដែរ​ឬ​។​ ​មិន​គួរ​នឹង​យល់ឃើញ​ ​យ៉ាងនោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​អានន្ទ​ ​អរិយសាវ័ក​ ​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​ ​នឹង​ភ្នែក​ផង​ ​នឿយណាយ​នឹង​រូប​ផង​ ​នឿយណាយ​នឹង​ចក្ខុវិញ្ញាណ​ផង​ ​នឿយណាយ​នឹង​ចក្ខុ​សម្ផ័​ស្ស​ផង​។​បេ​។​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ ​ជា​បច្ច័យ​ ​ក៏​រមែង​នឿយណាយ​ ​នឹង​វេទនា​នោះ​ផង​ ​កាលបើ​នឿយណាយ​ ​រមែង​ប្រាសចាក​តម្រេក​ ​ព្រោះតែ​ការប្រាសចាក​តម្រេក​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​(​ចាក​អាសវៈ​)​។​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​ញណ​ ​ក៏​កើតឡើង​ថា​ ​ចិត្ត​រួច​ស្រឡះ​ហើយ​។​ ​អរិយសាវ័ក​នោះ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវ​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ ​ទី៣​។​ ​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636872454885381993
ទៅកាន់ទំព័រ៖