ព្រះត្រៃបិដក ភាគ ៣៥

 ​[​១០៤​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​១​ ​ព្រះ​មហា​ចុន្ទ​មាន​អាយុ​ ​១​ ​ព្រះ​ឆ​ន្នៈ​មាន​អាយុ​ ​១​ ​គង់​លើ​ភ្នំ​គិជ្ឈកូដ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ឆ​ន្នៈ​មាន​អាយុ​ ​មាន​អាពាធ​ ​ប្រកបដោយ​ទុក្ខ​ ​ឈឺធ្ងន់​។​ ​គ្រានោះ​ឯង​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ចេញ​អំពី​ទី​ពួន​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​រក​ព្រះ​មហា​ចុន្ទ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​បបួល​ព្រះ​មហា​ចុន្ទ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ចុន្ទ​ ​មក​ ​យើង​នឹង​ទៅ​សួរ​ជម្ងឺ​ ​ព្រះ​ឆ​ន្នៈ​មាន​អាយុ​។​ ​ព្រះ​មហា​ចុន្ទ​មាន​អាយុ​ ​បាន​ទទួល​តប​ពាក្យ​ព្រះ​សារីបុត្ត​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​។​ ​ទើប​ព្រះ​សារីបុត្ត​មាន​អាយុ​ ​និង​ព្រះ​មហា​ចុន្ទ​មាន​អាយុ​ ​ចូល​ទៅ​រក​ព្រះ​ឆ​ន្នៈ​មាន​អាយុ
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636872455073672763
ទៅកាន់ទំព័រ៖