ព្រះត្រៃបិដក ភាគ ៣៥
លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះសារីបុត្តមានអាយុគង់ហើយ ទើបសួរព្រះឆន្នៈមានអាយុ ដូច្នេះថា ម្នាលអាវុសោឆន្នៈ សរីរយន្តរបស់អ្នក ល្មមអត់ទ្រាំបានដែរឬ ល្មមឲ្យប្រព្រឹត្តទៅបានដែរឬ ទុក្ខវេទនា ធូរថយទៅ មិនចម្រើនឡើង មានតែស្រាកស្រាន្តទៅ មិនចម្រើនឡើងទេឬ។
[១០៥] ព្រះឆន្នតេ្ថរតបថា ម្នាលអាវុសោសារីបុត្ត សរីរយន្តរបស់ខ្ញុំ មិនល្មមអត់ទ្រាំបានទេ មិនល្មមប្រព្រឹត្តទៅបានទេ ( ព្រោះ ) ទុក្ខវេទនា របស់ខ្ញុំដ៏ភ្លៀវក្លា តែងចម្រើនឡើង មិនធូរថយទេ មានតែរឹតឡើង មិនស្បើយទេ។ ម្នាលអាវុសោ បុរសមានកម្លាំង យកដែកស្រួចដ៏មុត មកចាក់លលាដ៏ក្បាល ដូចម្តេចមិញ ម្នាលអាវុសោ ខ្យល់ដ៏ក្រៃលែង ចាក់ដោតក្បាលរបស់ខ្ញុំ ក៏ដូច្នោះដែរ។ ម្នាលអាវុសោ ខ្ញុំមិនល្មមអត់ទ្រាំបានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានស្រួលទេ។បេ។ មិនធូរថយទេ។
ID: 636872455273994220
ទៅកាន់ទំព័រ៖