ព្រះត្រៃបិដក ភាគ ៣៥
[១០៦] ព្រះសារីបុត្តអង្វរថា សូមព្រះឆន្នៈមានអាយុ រស់នៅសិន យើងចង់ឲ្យព្រះឆន្នៈ មានអាយុ នៅរស់ បើព្រះឆន្នៈមានអាយុ មិនមានភោជនជាទីសប្បាយទេ ខ្ញុំនឹងស្វែងរកភោជន ជាទីសប្បាយ ដើម្បីព្រះឆន្នៈមានអាយុ បើព្រះឆន្នៈមានអាយុ មិនមានភេសជ្ជៈ ជាទីសប្បាយទេ ខ្ញុំនឹងស្វែងរកភេសជ្ជៈ ជាទីសប្បាយ ដើម្បីព្រះឆន្នៈមានអាយុ បើព្រះឆន្នៈមានអាយុ មិនមានឧបដ្ឋាក ដ៏សមគួរទេ ខ្ញុំនឹងបម្រើព្រះឆន្នៈមានអាយុ កុំឲ្យតែព្រះឆន្នៈមានអាយុ នាំយកគ្រឿងសស្រ្តាមក សូមព្រះឆន្នៈមានអាយុ រស់នៅសិន ( ព្រោះ ) យើងចង់ឲ្យព្រះឆន្នៈមានអាយុ នៅរស់។ ព្រះឆន្នតេ្ថរតបថា ម្នាលអាវុសោសារីបុត្ត ខ្ញុំមិនមែនគ្មានភោជន ជាទីសប្បាយទេ ខ្ញុំមានភោជន ជាទីសប្បាយ មួយទៀត ខ្ញុំមិនមែនគ្មានភេសជ្ជៈ ជាទីសប្បាយទេ ខ្ញុំមានភេសជ្ជៈ ជាទីសប្បាយ មួយវិញទៀត ខ្ញុំមិនមែនគ្មានឧបដ្ឋាក ដ៏សមគួរទេ ខ្ញុំមានឧបដ្ឋាក ដ៏សមគួរ។ ម្នាលអាវុសោ
ID: 636872455668696796
ទៅកាន់ទំព័រ៖