ព្រះត្រៃបិដក ភាគ ៣៥

​ម្នាល​អាវុសោ​សារីបុត្ត​ ​ខ្ញុំ​យល់​ចក្ខុ​ ​ចក្ខុវិញ្ញាណ​ ​ធម៌​ដែល​ត្រូវ​ដឹង​ ​ដោយ​ចក្ខុវិញ្ញាណ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​បេ​។​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ខ្ញុំ​យល់​ជិវ្ហា​ ​ជិវ្ហា​វិញ្ញាណ​ ​ធម៌​ដែល​ត្រូវ​ដឹង​ ​ដោយ​ជិវ្ហា​វិញ្ញាណ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​។​បេ​។​ ​ម្នាល​អាវុសោ​ ​សារីបុត្ត​ ​ខ្ញុំ​យល់​មនោ​ ​មនោវិញ្ញាណ​ ​ធម៌​ដែល​ត្រូវ​ដឹង​ ​ដោយ​មនោវិញ្ញាណ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​ ​
 [​១០៨​]​ ​ម្នាល​អាវុសោ​ឆ​ន្នៈ​ ​អ្នក​ឃើញ​ដូចម្តេច​ ​ដឹង​ដូចម្តេច​ ​ក្នុង​ចក្ខុ​ ​ចក្ខុវិញ្ញាណ​ ​ធម៌​ដែល​ត្រូវ​ដឹង​ ​ដោយ​ចក្ខុវិញ្ញាណ​ ​បាន​ជា​យល់​ចក្ខុ​ ​ចក្ខុវិញ្ញាណ​ ​ធម៌​ដែល​ត្រូវ​ដឹង​ ​ដោយ​ចក្ខុវិញ្ញាណ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។​បេ​។​ ​ម្នាល​អាវុសោ​ឆ​ន្នៈ​ ​អ្នក​ឃើញ​ដូចម្តេច​ ​ដឹង​ដូចម្តេច​ ​ក្នុង​ជិវ្ហា​ ​ជិវ្ហា​វិញ្ញាណ​ ​ធម៌​ដែល​ត្រូវ​ដឹង​ ​ដោយ​ជិវ្ហា​វិញ្ញាណ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។​បេ​។​ ​ម្នាល​អាវុសោ​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636872456085550639
ទៅកាន់ទំព័រ៖