ព្រះត្រៃបិដក ភាគ ៣៥
ឆន្នៈ អ្នកឃើញដូចម្តេច ដឹងដូចម្តេច ក្នុងមនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយមនោវិញ្ញាណ បានជាយល់មនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយមនោវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ដូច្នេះ។
[១០៩] ម្នាលអាវុសោសារីបុត្ត ខ្ញុំឃើញនូវសេចក្តីរលត់ ដឹងនូវសេចក្តីរលត់ ក្នុងចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយចក្ខុវិញ្ញាណ បានជាយល់ចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយចក្ខុវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។បេ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំឃើញនូវសេចក្តីរលត់ ដឹងនូវសេចក្តីរលត់ ក្នុងជិវ្ហា ជិវ្ហាវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយជិវ្ហាវិញ្ញាណ បានជាយល់ជិវ្ហា ជិវ្ហាវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយជិវ្ហាវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។បេ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំឃើញនូវសេចក្តីរលត់ ដឹងនូវសេចក្តីរលត់ ក្នុងមនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយមនោវិញ្ញាណ បានជាយល់មនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយមនោវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ដូច្នេះ។
ID: 636872456290652370
ទៅកាន់ទំព័រ៖