ព្រះត្រៃបិដក ភាគ ៣៥

 ​[​១១១​]​ ​គ្រានោះ​ឯង​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រះ​ឆ​ន្នៈ​មាន​អាយុ​ ​បាន​នាំ​យក​គ្រឿង​សស្រ្តា​មក​ហើយ​ ​តើ​ព្រះ​ឆ​ន្នៈ​មាន​អាយុ​នោះ​ ​មាន​គតិ​ ​ដូចម្តេច​ ​មាន​បរលោក​ដូចម្តេច​។​ ​ព្រះសម្ពុទ្ធ​ ​ជា​ម្ចាស់​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សារីបុត្ត​ ​ក្រែង​ឆ​ន្ន​ភិក្ខុ​ ​បាន​ដោះស្រាយ​ ​ការដែល​មិន​នៅ​ទាក់ទាម​ ​ក្នុង​ទី​ចំពោះមុខ​ ​របស់​អ្នក​រួចហើយ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​មាន​ស្រុកក្នុង​ដែន​វជ្ជី​ឈ្មោះ​ ​បុព្វ​វិជ្ជ​នៈ​ ​ក្នុង​ស្រុក​នោះ​ឯង​ ​ព្រះ​ឆ​ន្នៈ​មាន​អាយុ​ ​មានត្រកូល​ជា​មិត្ត​ ​ត្រកូល​ជា​សំឡាញ់​ ​ត្រកូល​ដែល​នៅ​ជាប់​ទាក់ទាម​ ​(​ ​គួរ​ចូល​ទៅ​រក​ ​)​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​សារីបុត្ត​ ​ឆ​ន្ន​ភិក្ខុ​ ​មានត្រកូល​ជា​មិត្ត​ ​ត្រកូល​ជា​សំឡាញ់​ ​ត្រកូល​ដែល​នៅ​ជាប់​ទាក់ទាម​នុ៎ះ​ ​ពិតមែន​។​ ​ម្នាល​សារីបុត្ត​ ​តែ​តថាគត​ ​មិន​ឲ្យ​ឈ្មោះថា​ ​ជា​អ្នក​ប្រកបដោយ​ការ​ទាក់ទាម​ ​ព្រោះ​ហេតុ​ប៉ុណ្ណេះ​ឡើយ​។​ ​ម្នាល​សារីបុត្ត​ ​លុះតែ​អ្នកណាមួយ​ ​ដាក់ចុះ​នូវ​កាយ​នេះ​ផង​ ​កាន់​យក​នូវ​កាយ​ដទៃ​ផង​ ​ទើប​តថាគត​ ​ហៅ​អ្នកនោះ​ថា​ ​ជា​អ្នក​ប្រកបដោយ​ការ​ទាក់ទាម​។​ ​ការណ៍​នោះ​ ​មិន​មានដល់​ឆ​ន្ន​ភិក្ខុ​ទេ​ ​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636872456647482779
ទៅកាន់ទំព័រ៖