ព្រះត្រៃបិដក ភាគ ៣៥

​ឆ​ន្ន​ភិក្ខុ​ ​បាន​នាំ​យក​គ្រឿង​សស្រ្តា​មក​ ​មិន​មានការ​ទាក់ទាម​ ​គឺ​មិន​មាន​បដិសន្ធិ​ទេ​ ​ម្នាល​សារីបុត្ត​ ​ហេតុ​នោះ​ ​អ្នក​ចូល​ចាំទុក​ ​នូវ​ដំណើរ​នុ៎ះ​ ​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ ​ទី៤​។​ ​
 [​១១២​]​ ​គ្រានោះ​ឯង​ ​ព្រះ​បុ​ណ្ណៈ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​ព្រះ​បុ​ណ្ណៈ​មាន​អាយុ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​សូម​អង្វរ​ ​សូម​ព្រះមានព្រះភាគ​ ​សំដែងធម៌​ ​ដោយសង្ខេប​ ​ប្រោស​ខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់ធម៌​របស់​ព្រះមានព្រះភាគ​ហើយ​ ​នឹងជា​បុគ្គល​ម្នាក់ឯង​ ​គេច​ចេញ​អំពី​ពួក​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​បញ្ជូន​ចិត្ត​ទៅ​រក​ព្រះ​និព្វាន​។​ ​ព្រះសម្ពុទ្ធ​ត្រាស់​ថា​ ​ម្នាល​បុ​ណ្ណៈ​ ​រូប​ដែល​ត្រូវ​ដឹង​បាន​ ​ដោយ​ចក្ខុ​ ​ជាទី​ប្រាថ្នា​ ​ជាទី​រីករាយ​ ​ជាទី​ពេញចិត្ត​ ​មាន​សភាព​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាទី​ត្រេកអរ​ ​មាន​ពិត​ ​បើ​ភិក្ខុ​ត្រេកអរ​ ​សរសើរ​ ​ជាប់ចិត្ត​ ​នឹង​រូប​នោះ​ ​កាល​ភិក្ខុ​នោះ​ ​ត្រេកអរ​ ​សរសើរ​ ​ជាប់ចិត្ត​នឹង​រូប​នោះ​ ​សេចក្តី​រីករាយ​ ​រមែង​កើតឡើង​ ​ម្នាល​បុ​ណ្ណៈ​ ​តថាគត​ពោល​ថា​ ​ព្រោះតែ​កើត​សេចក្តី​រីករាយ​ ​ទើប​កើតទុក្ខ​។​បេ​។​ ​ម្នាល​បុ​ណ្ណៈ​ ​រស​ ​ដែល​ត្រូវ​ដឹង​ ​ដោយ​អណ្តាត​។​បេ​។​ ​ម្នាល​បុ​ណ្ណៈ​ ​ធម៌​ដែល​ត្រូវ​ដឹង​ ​ដោយ​មនោ​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636872456834303465
ទៅកាន់ទំព័រ៖