ព្រះត្រៃបិដក ភាគ ៣៥
ជាទីប្រាថ្នា ជាទីរីករាយ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ មានពិត បើភិក្ខុត្រេកអរ សរសើរ ជាប់ចិត្តនឹងធម៌នោះ កាលភិក្ខុនោះ ត្រេកអរ សរសើរ ជាប់ចិត្តនឹងធម៌នោះ សេចក្តីរីករាយ រមែងកើតឡើង ម្នាលបុណ្ណៈ តថាគតពោលថា ព្រោះតែកើតសេចក្តីរីករាយ ទើបកើតទុក្ខ។
[១១៣] ម្នាលបុណ្ណៈ រូបដែលត្រូវដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីរីករាយ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ មានពិត បើភិក្ខុមិន ត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងរូបនោះទេ កាលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្ត នឹងរូបនោះ សេចក្តីរីករាយ រមែងរលត់ ម្នាលបុណ្ណៈ តថាគតពោលថា លុះតែរលត់សេចក្តីត្រេកអរ ទើបទុក្ខរលត់។បេ។ ម្នាលបុណ្ណៈ ធម៌ដែលត្រូវដឹង ដោយមនោ ជាទីប្រាថ្នា ជាទីរីករាយ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ មានពិត បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងធម៌នោះទេ កាលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្ត
ID: 636872457025214384
ទៅកាន់ទំព័រ៖