ព្រះត្រៃបិដក ភាគ ៣៥
នឹងធម៌នោះ សេចក្តីរីករាយ រមែងរលត់ ម្នាកបុណ្ណៈ តថាគតពោលថា ទាល់តែរលត់សេចក្តីរីករាយ ទើបទុក្ខរលត់។ ម្នាលបុណ្ណៈ អ្នកឯង តថាគត បានទូន្មាន ដោយឱវាទ សង្ខេបនេះហើយ តើនឹងនៅក្នុងជនបទណា។ ព្រះបុណ្ណត្ថេរក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន មានជនបទ ១ ឈ្មោះ សុនាបរន្តៈ ខ្ញុំព្រះអង្គ នឹងនៅក្នុងសុនាបរន្តជនបទនោះ។
[១១៤] ព្រះមានបុណ្យត្រាស់ថា ម្នាលបុណ្ណៈ ពួកមនុស្សនៅក្នុងសុនាបរន្តជនបទ កាចៗណាស់ ម្នាលបុណ្ណៈ ពួកមនុស្សក្នុងសុនាបរន្តជនបទ រឹងរូសណាស់ ម្នាលបុណ្ណៈ បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងជេរប្រទេចអ្នក ម្នាលបុណ្ណៈ តើអ្នកនឹងមានគំនិត ដូចម្តេច ក្នុងដំណើរនោះ។ បពិត្រព្រះអង្គដ៏ចម្រើន បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងជេរប្រទេច ខ្ញុំព្រះអង្គ ៗ នឹងមានគំនិត ក្នុងដំណើរនោះ យ៉ាងនេះថា ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលដែរ ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលល្អដែរ ព្រោះថា មនុស្សទាំងអម្បាលនេះ មិនប្រហារខ្ញុំព្រះអង្គ ដោយដៃទេ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងមានគំនិតក្នុងដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនោះ យ៉ាងនេះឯង។ ម្នាលបុណ្ណៈ បើពួកមនុស្ស ក្នុង
ID: 636872457238476582
ទៅកាន់ទំព័រ៖