ព្រះត្រៃបិដក ភាគ ៣៥

​ម្នាល​បុ​ណ្ណៈ​ ​តើ​អ្នក​នឹង​មានគំនិត​ ​ដូចម្តេច​ក្នុង​ ​ដំណើរ​នោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​បើ​ពួក​មនុស្ស​ ​ក្នុង​ ​សុ​នា​បរ​ន្ត​ជនបទ​ ​នឹង​ប្រហារ​ខ្ញុំ​ព្រះអង្គ​ ​ដោយ​ដំបង​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​មានគំនិត​ ​ក្នុង​ដំណើរ​នោះ​ ​យ៉ាងនេះ​ថា​ ​ពួក​មនុស្ស​ ​ក្នុង​សុ​នា​បរ​ន្ត​ជនបទ​នេះ​ ​ស្រួល​ដែរ​ ​ពួក​មនុស្ស​ ​ក្នុង​សុ​នា​បរ​ន្តេ​ជនបទ​នេះ​ ​ស្រួល​ល្អ​ដែរ​ ​ព្រោះថា​ ​មនុស្ស​ទាំងអម្បាល​នេះ​ ​មិន​ប្រហារ​ខ្ញុំ​ព្រះអង្គ​ ​ដោយ​គ្រឿង​សស្រ្តា​ទេ​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​មានគំនិត​ ​ក្នុង​ ​ដំណើរ​នុ៎ះ​ ​យ៉ាងនេះ​ឯង​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​មានគំនិត​ ​ក្នុង​ដំណើរ​នុ៎ះ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​បុ​ណ្ណៈ​ ​បើ​ពួក​មនុស្ស​ ​ក្នុង​សុ​នា​បរ​ន្ត​ជនបទ​ ​នឹង​ប្រហារ​អ្នក​ ​ដោយ​គ្រឿង​សស្រ្តា​ ​ម្នាល​បុ​ណ្ណៈ​ ​តើ​អ្នក​នឹង​មានគំនិត​ ​ដូចម្តេច​ ​ក្នុង​ដំណើរ​នោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​បើ​ពួក​មនុស្ស​ ​ក្នុង​សុ​នា​បរ​ន្ត​ជ​នប​ ​នឹង​ប្រហារ​ខ្ញុំ​ព្រះអង្គ​ ​ដោយ​គ្រឿង​សស្រ្តា​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​មានគំនិត​ ​ក្នុង​ដំណើរ​នោះ​ ​យ៉ាងនេះ​ថា​ ​ពួក​មនុស្ស​ ​ក្នុង​សុ​នា​បរ​ន្ត​ជនបទ​នេះ​ ​ស្រួល​ដែរ​ ​ពួក​មនុស្ស​ ​ក្នុង​សុ​នា​បរ​ន្ត​ជនបទ​នេះ​ ​ស្រួល​ល្អ​ដែរ​ ​ព្រោះថា​ ​មនុស្ស​ទាំងអម្បាល​នេះ​ ​មិន​ប្រហារ​ជិ​វិត​ខ្ញុំ​ព្រះអង្គ​ ​ដោយ​គ្រឿង​សស្រ្តា​ ​ដ៏​មុត​ទេ​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​មានគំនិត​ ​ក្នុង​ដំណើរ​នុ៎ះ​ ​យ៉ាងនេះ​ឯង​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​មានគំនិត​ ​ក្នុង​ដំណើរ​នុ៎ះ​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636872457587526547
ទៅកាន់ទំព័រ៖