ព្រះត្រៃបិដក ភាគ ៣៥
[១១៦] គ្រានោះឯង ព្រះបុណ្ណៈមានអាយុ ត្រេកអរ រីករាយ ចំពោះភាសិតរបស់ ព្រះមានព្រះភាគ ហើយក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចរៀបចំសេនាសនៈ ហើយប្រដាប់ដោយបាត្រ និងចីវរ ចេញទៅកាន់ចារិក ក្នុងសុនាបរន្តជនបទ កាលលោកចេញទៅកាន់ចារិក តាមលំដាប់ ក៏បានទៅដល់សុនាបរន្តជនបទ។ បានឮថា ព្រះបុណ្ណៈមានអាយុ គង់នៅក្នុងសុនាបរន្តជនបទនោះ។ គ្រានោះឯង ព្រះបុណ្ណៈមានអាយុ ប្រោសពួកឧបាសក បានប្រមាណ ៥០០ នាក់ ខាងក្នុងវស្សានោះឯង ទាំងបានធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា ៣ ខាងក្នុងវស្សានោះដែរ ហើយបរិនិព្វាន ខាងក្នុងវស្សានោះតែម្តង។ វេលានោះ ពួកភិក្ខុច្រើនរូប នាំគ្នាចូលទៅគាល់ព្រះមានបុណ្យ លុះភិក្ខុទាំងនោះ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានបុណ្យ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស កុលបុត្តឈ្មោះ បុណ្ណៈ ដែលព្រះអង្គ បានទូន្មាន ដោយឱវាទសង្ខេប ឥឡូវនេះ លោកធ្វើមរណកាលហើយ លោកមានគតិដូចម្តេច មានបរលោក ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តឈ្មោះ បុណ្ណៈ ជាបណ្ឌិត ជាអ្នកនិយាយពិត មិនបៀតបៀន នូវធម៌
ID: 636872457926545938
ទៅកាន់ទំព័រ៖