ព្រះត្រៃបិដក ភាគ ៣៥

​តាម​សមគួរ​ដល់​ធម៌​ផង​ ​មិន​បៀតបៀន​ ​នូវ​ធម្មាធិករណ៍​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ឈ្មោះ​ ​បុ​ណ្ណៈ​ ​បរិនិព្វានហើយ​។​ ​ចប់​សូត្រ​ទី៥​។​ ​
 [​១១៧​]​ ​គ្រានោះ‌ឯង​ ​ព្រះ​ពា​ហិ​យៈ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​ព្រះ​ពា​ហិ​យៈ​មាន​អាយុ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ព្រះមានព្រះភាគ​ ​សំដែងធម៌​ដោយសង្ខេប​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់ធម៌​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​នឹងជា​បុគ្គល​ម្នាក់ឯង​ ​គេច​ចេញ​អំពី​ពួក​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះ​និព្វាន​។​ ​ព្រះសម្ពុទ្ធ​ត្រាស់​សួរ​ថា​ ​ម្នា​លពា​ហិយៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ចក្ខុ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​តើ​គួរ​នឹង​យល់ឃើញ​ ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​មិន​គួរ​នឹង​យល់ឃើញ​ ​យ៉ាងនោះ​ទេ​ ​ព្រះអង្គ​។​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចក្ខុវិញ្ញាណ​ ​ចក្ខុ​សម្ផ័​ស្ស​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636872458124617267
ទៅកាន់ទំព័រ៖