ព្រះត្រៃបិដក ភាគ ៣៥
[១១៩] ម្នាលភិក្ខុទាំងឡាយ តណ្ហា ( ជាគ្រឿងញាប់ញ័រ ) ជារោគ តណ្ហា ជាបូស តណ្ហា ជាសរ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ តថាគត មិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ប្រាសចាកសរ គឺតណ្ហាហើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុដូច្នោះ ក្នុងសាសនានេះ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ មិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ប្រាសចាកសរ គឺ តណ្ហា។ ភិក្ខុនោះ មិនត្រូវប្រកាន់ចក្ខុ មិនត្រូវប្រកាន់ក្នុងចក្ខុ មិនត្រូវប្រកាន់អំពីចក្ខុ មិនត្រូវប្រកាន់ថា ចក្ខុរបស់អញឡើយ មិនត្រូវប្រកាន់រូប មិនត្រូវប្រកាន់ក្នុងរូប មិនត្រូវប្រកាន់អំពីរូប មិនត្រូវប្រកាន់ថា រូបរបស់អញឡើយ មិនត្រូវប្រកាន់ចក្ខុវិញ្ញាណ មិនត្រូវប្រកាន់ក្នុងចក្ខុវិញ្ញាណ មិនត្រូវប្រកាន់អំពីចក្ខុវិញ្ញាណ មិនត្រូវប្រកាន់ថា ចក្ខុវិញ្ញាណរបស់អញឡើយ មិនត្រូវប្រកាន់ចក្ខុសម្ផ័ស្ស មិនត្រូវប្រកាន់ ក្នុងចក្ខុសម្ផ័ស្ស មិនត្រូវប្រកាន់អំពីចក្ខុសម្ផ័ស្ស មិនត្រូវប្រកាន់ថា ចក្ខុសម្ផ័ស្សរបស់អញឡើយ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏មិនត្រូវប្រកាន់វេទនានោះ មិនត្រូវប្រកាន់ ក្នុងវេទនានោះ មិនត្រូវប្រកាន់អំពីវេទនានោះ មិនត្រូវប្រកាន់ថា វេទនានោះ របស់អញឡើយ។ មិនត្រូវប្រកាន់ សោតៈ។ មិនត្រូវប្រកាន់ឃានៈ។ មិនត្រូវប្រកាន់ជិវ្ហា
ID: 636872458633736387
ទៅកាន់ទំព័រ៖