ព្រះត្រៃបិដក ភាគ ៣៥

​មិន​ត្រូវ​ប្រកាន់​ក្នុង​ជិវ្ហា​ ​មិន​ត្រូវ​ប្រកាន់​ ​អំពី​ជិវ្ហា​ ​មិន​ត្រូវ​ប្រកាន់​ថា​ ​ជិវ្ហា​របស់​អញ​ឡើយ​ ​មិន​ត្រូវ​ប្រកាន់​រស​ ​មិន​ត្រូវ​ប្រកាន់​ជិវ្ហា​វិញ្ញាណ​ ​មិន​ត្រូវ​ប្រកាន់​ជិវ្ហា​សម្ផ័​ស្ស​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ទុក្ខ​មិនមែន​សុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ក៏​មិន​ត្រូវ​ប្រកាន់​វេទនា​នោះ​ ​មិន​ត្រូវ​ប្រកាន់​ ​ក្នុង​វេទនា​នោះ​ ​មិន​ត្រូវ​ប្រកាន់​អំពី​វេទនា​នោះ​ ​មិន​ត្រូវ​ប្រកាន់​ថា​ ​វេទនា​នោះ​ ​របស់​អញ​ឡើយ​។​ ​មិន​ត្រូវ​ប្រកាន់​កាយ​។​ ​មិន​ត្រូវ​ប្រកាន់​មនោ​ ​មិន​ត្រូវ​ប្រកាន់​ក្នុង​មនោ​ ​មិន​ត្រូវ​ប្រកាន់​អំពី​មនោ​ ​មិន​ត្រូវ​ប្រកាន់​ថា​ ​មនោ​របស់​អញ​ឡើយ​ ​មិន​ត្រូវ​ប្រកាន់​ធម៌​ ​មនោវិញ្ញាណ​ ​មនោ​សម្ផ័​ស្ស​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ខ័យ​ ​ក៏​មិន​ត្រូវ​ប្រកាន់​វេទនា​នោះ​ ​មិន​ត្រូវ​ប្រកាន់​ ​ក្នុង​វេទនា​នោះ​ ​មិន​ត្រូវ​ប្រកាន់​អំ​ពីរ​វេទនា​នោះ​ ​មិន​ត្រូវ​ប្រកាន់​ថា​ ​វេទនា​នោះ​ ​របស់​អញ​ឡើយ​។​ ​មិន​ត្រូវ​ប្រកាន់​វត្ថុ​ទាំងពួង​ ​មិន​ត្រូវ​ប្រកាន់​ក្នុង​វត្ថុ​ ​ទាំងពួង​ ​មិន​ត្រូវ​ប្រកាន់​អំពី​វត្ថុ​ទាំងពួង​ ​មិន​ត្រូវ​ប្រកាន់​ថា​ ​វត្ថុ​ទាំងពួង​ ​របស់​អញ​ឡើយ​។​ ​កាល​ភិក្ខុ​នោះ​ ​មិន​ប្រកាន់​យ៉ាងនេះ​ ​រមែង​មិន​កួច​កាន់​ ​នូវ​របស់​បន្តិចបន្តួច​ក្នុង​លោក​ ​កាលបើ​មិន​កួច​កាន់​ ​រមែង​មិន​តក់ស្លុត​ ​កាលបើ​មិន​តក់ស្លុត​ ​រមែង​រលត់កិលេស​ ​ចំពោះខ្លួន​ឯង​ ​ហើយ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636872458794285569
ទៅកាន់ទំព័រ៖