ព្រះត្រៃបិដក ភាគ ៣៥

​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ ​ទី៧​។​ ​
 [​១២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​ជា​រោគ​ ​តណ្ហា​ជា​បូស​ ​តណ្ហា​ជា​សរ​។​ ​ម្នាល​ ​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​លោក​នេះ​ ​តថាគត​ ​មិន​មាន​តណ្ហា​ ​ជា​គ្រឿង​ញាប់ញ័រ​ ​ប្រាសចាក​សរ​ ​គឺ​តណ្ហា​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​ក្នុង​សាសនា​នេះ​ ​ប្រសិនបើ​ភិក្ខុ​ប្រាថ្នា​ថា​ ​សូមឲ្យ​អាត្មាអញ​ ​មិន​មាន​តណ្ហា​ ​ជា​គ្រឿង​ញាប់ញ័រ​ ​ប្រាសចាក​សរ​ ​គឺ​តណ្ហា​។​ ​ភិក្ខុ​មិន​ត្រូវ​ប្រកាន់​ចក្ខុ​ ​មិន​ត្រូវ​ប្រកាន់​ក្នុង​ចក្ខុ​ ​មិន​ត្រូវ​ប្រកាន់​អំពី​ចក្ខុ​ ​មិន​ត្រូវ​ប្រកាន់​ថា​ ​ចក្ខុ​របស់​អញ​ឡើយ​ ​មិន​ត្រូវ​ប្រកាន់​រូប​ ​ចក្ខុវិញ្ញាណ​ ​ចក្ខុ​សម្ផ័​ស្ស​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ក៏​មិន​ត្រូវ​ប្រកាន់​វេទនា​នោះ​ ​មិន​ត្រូវ​ប្រកាន់​ ​ក្នុង​វេទនា​នោះ​ ​មិន​ត្រូវ​ប្រកាន់​អំពី​វេទនា​នោះ​ ​មិន​ត្រូវ​ប្រកាន់​ថា​ ​វេទនា​នោះ​ ​របស់​អញ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ភិក្ខុ​ប្រកាន់​របស់​ណា​ ​ប្រកាន់​ក្នុង​របស់​ណា​ ​ប្រកាន់​អំពី​របស់​ណា​ ​ប្រកាន់​ថា​ ​របស់​ណា​របស់​អញ​ ​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636872458980786237
ទៅកាន់ទំព័រ៖