ព្រះត្រៃបិដក ភាគ ៣៥

​របស់​នោះ​ ​រមែង​ប្រែប្រួល​ ​ចាក​របស់​នោះ​ ​ព្រោះ​សត្វ​ក្នុង​ភព​ ​តែង​ប្រែប្រួល​ជានិច្ច​ ​តែ​សត្វលោក​ ​នៅតែ​ត្រេកអរ​នឹង​ភព​ដដែល​។​បេ​។​ ​មិន​ត្រូវ​ប្រកាន់​ជិវ្ហា​ ​មិន​ត្រូវ​ប្រកាន់​ក្នុង​ជិវ្ហា​ ​មិន​ត្រូវ​ប្រកាន់​អំពី​ជិវ្ហា​ ​មិន​ត្រូវ​ប្រកាន់​ថា​ ​ជិវ្ហា​របស់​អញ​ឡើយ​ ​មិន​ត្រូវ​ប្រកាន់​រស​ ​ជិវ្ហា​វិញ្ញាណ​ ​ជិវ្ហា​សម្ផ័​ស្ស​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនជា​ទុក្ខ​មិនជា​សុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ក៏​មិន​ត្រូវ​ប្រកាន់​វេទនា​នោះ​ ​មិន​ត្រូវ​ប្រកាន់​ក្នុង​វេទនា​នោះ​ ​មិន​ត្រូវ​ប្រកាន់​អំពី​វេទនា​នោះ​ ​មិន​ត្រូវ​ប្រកាន់​ថា​ ​វេទនា​នោះ​របស់​អញ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ភិក្ខុ​ប្រកាន់​របស់​ណា​ ​ប្រកាន់​ក្នុង​របស់​ណា​ ​ប្រកាន់​អំពី​របស់​ណា​ ​ប្រកាន់​ថា​ ​របស់​ណា​របស់​អញ​ ​របស់​នោះ​ ​ក៏​តែង​ប្រែប្រួល​ ​ចាក​របស់​នោះ​ ​ព្រោះ​សត្វ​ក្នុង​ភព​ ​រមែង​ប្រែប្រួល​ជាប្រក្រតី​ ​តែ​សត្វលោក​ ​នៅតែ​ត្រេកអរ​នឹង​ភព​ដដែល​។​បេ​។​ ​មិន​ត្រូវ​ប្រកាន់​មនោ​ ​មិន​ត្រូវ​ប្រកាន់​ក្នុង​មនោ​ ​មិន​ត្រូវ​ប្រកាន់​អំពី​មនោ​ ​មិន​ត្រូវ​ប្រកាន់​ថា​ ​មនោ​របស់​អញ​ឡើយ​ ​មិន​ត្រូវ​ប្រកាន់​ធម៌​ ​មនោវិញ្ញាណ​ ​មនោ​សម្ផ័​ស្ស​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ក៏​មិន​ត្រូវ​ប្រកាន់​វេទនា​នោះ​ ​មិន​ត្រូវ​ប្រកាន់​ក្នុង​វេទនា​នោះ​ ​មិន​ត្រូវ​ប្រកាន់​អំពី​វេទនា​នោះ​ ​មិន​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636872459139035288
ទៅកាន់ទំព័រ៖